ទីតាំងល្បែងសុីសងបាញ់ត្រីមួយកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូនដូចផ្លូវហាយវ៉េ។ ទីតាំងខាងលើស្ថិតនៅក្នុងសង្កាត់ ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានប្រាប់ក្រុមការងារយើងថា រាល់ថ្ងៃពួកគាត់រស់នៅក្នុងភាពភ័យខ្លាចរឿងអសន្តិសុខក៏ព្រោះតែទីតាំងខាងលើរាល់ថ្ងៃចេញចូលសុទ្ធតែក្មេងៗស្ទាវប្រមូលផ្ដុំគ្នាទាំងប្រុសទាំងស្រីទាំងយប់ទាំងថ្ងៃជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមមានវិធានការដាក់កម្លាំងចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផងដោយក្ដីគោរពស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ ចំណុច។
