លោកសេរី បុត្រសត្យា ស្នងការខេត្ត អនុវត្តតាមបទបញ្ជា របស់អគ្គស្នងការនគរបាលជាតិដើម្បីភូមិ-ឃុំមានសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន

(ខេត្តស្ទឹងត្រែង)៖ ដោយផ្អែកលើគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកសារី បុត្រសត្យា ស្នងការនគរបាលខេត្តបានបន្តចុះសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសេសានដើម្បីរឹតបន្តឹងច្បាប់ដើម្បីភូមិ-ឃុំមានសុវត្ថិភាពក្នុងមូលដ្ឋានជូនពលរដ្ឋ និងទប់ស្កាត់រាល់បទល្មើសដែលកើតមាន។

ក្នុងឱកាសនេះផងដែរ លោកស្នងការបានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិជូនដល់កងកម្លាំងនគរបាលចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកសេសានដែលជានិច្ចកាល នាយឧត្តមសេនីយ៍ស្នងការនគរបាលជាតិតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាលជាតិនៅតាមបណ្តារាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ទូទាំងប្រទេសផងដែរ។

លោកស្នងការខេត្តក៏បានមានមតិសំណះសំណាល ដល់កងកម្លាំងក្នុងមូលដ្ឋានដើម្បីឱ្យកាន់តែស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោមរវាងមេនិងកូនចៅ។ លោកស្នងការក៏បានបន្តណែនាំដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសេសានទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារ បម្រើសេវាសាធារណៈ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថិភាព។

 

 

Leave a Reply

Your email address will not be published. Required fields are marked *