«ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង៖ ពីតំបន់ប្រវត្តិសាស្ត្ររហូតក្លាយជាគោលដៅទេសចរណ៍ «ស្តង់ដារ» ដ៏ទាក់ទាញ

បច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងបានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញស្របពេលដែលរដ្ឋបាលស្រុក-ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរបានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះក្នុងគោលដៅជំរុញការទស្សនាមកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។

ជាមួយគ្នានេះ ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋានជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភណ្ឌភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋានត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ។

តំបន់«ឈើកាច់បាភ្នំ» ទាំងមូលត្រូវបានថែរក្សា ការពារ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់បម្រើឱ្យសកម្មអភិវឌ្ឍន៍លើវិស័យនានាជាពិសេសវិស័យទេសចរណ៍។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយលើកកម្ពស់មុខមាត់តំបន់បាភ្នំដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេថែមទាំង ជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍នេះផងដែរ ។

សូមបញ្ជាក់ថា បាភ្នំគឺជាតំបន់ដែលមានសក្ដានុពលខ្លាំងខាងទេសចរណ៍វប្បធម៌ និងជំនឿជាពិសេសពិធីឡើងអ្នកតាមេសដ៏ល្បីល្បាញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *