អភិបាល​ខេត្តប៉ៃលិនចុះពិ​និត្យមើល​ការប្រមូលផ​លដំណាំស្រូវ និង​បន្លែផ្លែឈើ ផ្គត់​ផ្គង់​ទីផ្សា​រក្នុងស្រុក និងនាំ​ចេញធានាបា​នតម្លៃទីផ្សារ សមរម្យ និងគុណភាពល្អ

(ខេត្តប៉ៃលិន)៖ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នា​ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២​៥ បានអញ្ជើញ​ដឹកនាំមន្ត្រី​ជំនាញ និងក្រុម​ការងារចុះពិនិត្យមើលដោយផ្ទាល់ ការប្រមូលផល ដំណាំ​ស្រូវ និងបន្លែផ្លែឈើក្នុងខេត្តប៉ៃលិនព្រមទាំងលើក​ទឹកចិត្តដល់​ប្រជាកសិករ​ធ្វើ​ការផ​លិ​តឱ្យបា​នច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំ​ចេញក្រៅប្រទេសដែលធានា​បាន​នូវត​ម្លៃស​មរម្យ និងគុ​ណភាព តាម​បែបធម្មជាតិ​ប្រកប​ដោយទំនុកចិត្ត មិនប៉ះពា​ល់ដល់សុខភាព។

លោក​ជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន​បានមានប្រ​សាសន៍​លើកឡើងថា បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ា​ណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទធ្វើការបណ្តុះបណ្តា​លដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់​អ្នកជំនាញ​ទៅបណ្តុះ​បណ្តាលដល់​មូលដ្ឋានផ្ទាល់​តែម្តងគឺធ្វើយ៉ាងណាឱ្យការ​ដាំដុះរបស់បងប្អូនប្រ​ជាកសិករទទួលបា​នទិន្នផលច្រើន ចំ​ណាយលើការផលិតតិច និង​មានសុវត្ថិភាពដល់អ្នកប្រើប្រា​ស់ក៏ដូច​ជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផ​លទាំងបរិមា​ណ និងគុណភាពទៅតាមតម្រូវ​ការទីផ្សារក្នុ​ងស្រុក និងនាំ​ចេញទៅ​ក្រៅប្រទេស។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រ​សាសន៍បន្តថា នៅ​ខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្មតាមរយៈ​គម្រោង ជំរុញទីផ្សារស​ម្រាប់កសិ​កម្មខ្នាតតូចហៅកាត់​ថា អេមស៍ ក៏បានរៀបចំជាប​ណ្តុំផលិត​ផលក្នុងស្រុកតាមបែ​បធម្មជា​តិ ដើម្បីជំរុញឱ្យបងប្អូន​ប្រជាក​សិករយើងបង្កើនការចិញ្ចឹម និងកា​រដាំដុះបន្ថែមទៀតក្នុង​ការផ្គត់ផ្គង់ឱ្យបានទាន់​ពេលវេលា និងតាមតម្រូវការទីផ្សារក្នុងត​ម្លៃមួយស​មរម្យជៀស​វាងកា​រផលិតដែលគ្មានគុ​ណភាព និង​មិនមា​នទីផ្សារ ​ហើយជាក់ស្តែងប​ច្ចុប្បន្ននេះ ខេត្តប៉ៃលិនបើ​ទោះ​បី​ជា​ច្រ​កទ្វារព្រំ​ដែនអន្តរជា​តិកម្ពុជា-​ថៃត្រូវបា​នបិទតែមា​នក្រុមហ៊ុន​ជាច្រើនកំពុងទ​ទួលទិ​ញបន្លែ​ ផ្លែឈើ​ និ​ងកសិផលផ្សេងៗទៀត​ដើម្បីធ្វើកា​រវេចខ្ចប់និងសម្ងួតសម្រាប់នាំ​ចេញយកទៅលក់នៅក្រៅប្រទេសដូចជា ប្រទេស​ចិន ប្រទេសវៀតណាម សហគ​មន៍អឺរុប និង​សហរដ្ឋអាមេ​រិកជាដើម។

នៅក្នុងឱ​កាសនោះ​ផងដែរ ដើម្បីជាការ​លើកទឹកចិត្តដល់ប្រជា​កសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃ​លិនក៏បានជួយទិញបន្លែរបស់បងប្អូនកសិករព្រមទាំងជំរុញឱ្យពួកគាត់ប​ង្កើនការដាំ​ដុះបន្លែ សរីរាង្គឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹ​ងជួយរកទីផ្សារជូនបងប្អូន។

បើតាមកា​របញ្ជាក់រប​ស់មន្ត្រីជំនាញ ដោ​យសារគុណ​ភាព នៃ​ការផ​លិត​បច្ចុប្បន្ន​ទីផ្សារ​បន្លែផ្លែឈើ និងស្រូវនៅខេត្តប៉ៃ​លិនមានស្ថា​នភាពល្អប្រ​សើរជាងឆ្នាំកន្លងទៅ ព្រោះពេល​ដែលកសិ​ករផលិត​បានគឺមានឈ្មួញ​កណ្តាល​មកប្រមូលទិញយ​កអស់ៗ ក្នុងតម្លៃសម​រម្យហើយមានពេល​ខ្លះប្រជា​កសិករសឹងតែផ​លិតមិ​នទាន់សម្រាប់បំ​ពេញតម្រូវកា​រទីផ្សារថែមទៀតផងដោយក្នុងនោះ​បន្លែផ្លែឈើ ដែ​លផលិ​តបានក្រៅតែពី​លក់ក្នុងមូ​លដ្ឋានគឺមួយ​ចំនួនធំត្រូវនាំចេញទៅផ្គត់ផ្គង់ទីផ្សារនៅ​ឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់រាជធានីភ្នំពេញ ពិសេសនៅតាម​ផ្សារទំនើបនានាផង​ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *