ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ

 

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពីលោក ប៊ុន ណារុំ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោរួមនឹងក្រុមការងារបាននាំយកអំណោយឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ (មានចំនួន ១២ខ្នងផ្ទះ) ដែលត្រូវបានអគ្គីភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍អគ្គីភ័យដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិមានចំនួន ១២ខ្នងផ្ទះព្រមទាំងបាននាំយកអំណោយចែកជូនក្នុង០១គ្រួសារទទួលបានអង្ករ០២ការ៉ុង, មីជាតិ០២កេស, ទឹកសុទ្ធ០២កេស, កន្ទេល០១, ភួយ០១ រួមនិងថវិកា ២០ម៉ឺនរៀល (ដោយឡែកគ្រួសារដែលមានអ្នកស្លាប់ និងរងរបួសទទួលបានថវិកា ១លានរៀល)៕

 

Leave a Reply

Your email address will not be published. Required fields are marked *