(ព្រៃវែង)៖ លោក ឡុង ភារម្យ តំណាងម្ចាស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ឡុង រិន ដែលមានទីតាំងស្ថិតនៅភូមិ កន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែងបានឱ្យដឹងថា សព្វថ្ងៃនេះស្ថានីយ៍បានផ្គត់ផ្គងទឹកស្អាតចំនួន ៥ឃុំស្មើនឹង ២២ភូមិ និងគ្រួសារដែលបានប្រើប្រាស់ទឹកស្អាតមានចំនួន ២,៥០០គ្រួសារ។
លោកបានបន្ថែមថា សព្វថ្ងៃនេះស្ថានីយ៍ទឹកស្អាតបាភ្នំមានពីរស្ថានីយ៍ដែលបាននៅកំពុងបម្រើការផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងឃុំមានទឹកស្អាតប្រើប្រាស់បានគ្រប់ៗគ្នា និងប្រកបដោយអនាម័យ។
នៅក្នុងផងដែរម្ចាស់ស្ថានីយ៍ទឹកស្អាតក៏មានផែនការសកម្មភាពធ្វើយ៉ាងណាដើម្បីជំរុញដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបាភ្នំមានទឹកស្អាតប្រើប្រាស់ឱ្យបានគ្រប់ៗគ្នាដើម្បីធានាដល់សុខភាព ធានាដល់ការរស់នៅក៏ដូចជាចំណេញនៅពេលវេលាក្នុងការដឹកជញ្ជូនទឹកពីកន្លែងមួយទៅកន្លែងយកទៅប្រើប្រាស់។
ប្រជាពលរដ្ឋដែលគាត់ប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃនេះគាត់ក៏បានលើកឡើងផងដែរថា ការប្រើប្រាស់ទឹកស្អាតសព្វថ្ងៃនេះបានស្រួលជាងកាលដែលយើងពីមុនគឺប្រើប្រាស់ទឹកអណ្ដូង ឬក៏ទិញទឹកគេដែលយកមកលក់នៅតាមភូមិដែលអូសជារទេះឬដាក់ជាធុងដើម្បីយកមកលក់ក្នុងការប្រើប្រាស់គឺចំណាយពេលវេលាយូរហើយឥឡូវនេះបានប្រើប្រាស់ទឹកស្អាតគឺងាយស្រួលចង់ប្រើពេលណាក៏បាន។ សូមស្តាប់ការលើកឡើងរបស់ម្ចាស់ស្ថានីយ៍ទឹកស្អាតបាភ្នំ និងប្រជាពលរដ្ឋដូចតទៅ៖
