រដ្ឋបាលខេត្តប៉ៃលិនប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ ក្រោមប្រធានបទ ( TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល)

(ខេត្តប៉ៃលិន)៖ នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ ដែលប្រារព្ធឡើងក្រោមប្រធានបទ ( TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល) គឺរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រារព្វឡើងនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៦ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន។

លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវឱ្យុយុវជន-យុវនារីនាំគ្នាមករៀនបច្ចេកទេសមុខជំនាញផ្សេងៗ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនិងជួយអភិវឌ្ឍប្រទេសជាតិ។

លោក ស្រី យឿនចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិនបានឱ្យដឹងថា នៅមជ្ឈមណ្ឌលនេះវគ្គដែលកំពុងបណ្តុះបណ្តាលមានសិស្សនិងសិក្ខាកាមចំនួន៦២២នាក់ ស្រី៣៥៨នាក់រួមមានជំនាញសេវាកម្មរដ្ឋបាល ជំនាញសេវាកម្មបរិក្ខាត្រជាក់ជំនាញការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញការកែច្នៃបន្លែ និងផ្លែឈើ ជំនាញការថែទាំ និងជួសជុលរថយន្ត ជំនាញសេវាកម្មកុំព្យូទ័រ ជំនាញសេវាកម្មសម្អាងកាយ និងជំនាញជួសជុលម៉ូតូជាដើម និងមានចេញសញ្ញាបត្រកម្រិតបច្ចេកទេស និងវិជ្ជាជីវ:កម្រិត១ កម្រិត២ និងកម្រិត៣ និងមានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសស្មើនិងបរិញ្ញាបត្ររងថែមទៀតផង៕

 

Leave a Reply

Your email address will not be published. Required fields are marked *