ករណី “គ្រោះថ្នាក់ចរាចរណ៍” រថយន្តបុកដើមឈើដោយខ្លួនឯងបណ្តាលឱ្យមនុស្សស្លាប់ ០១នាក់(ស្រី) និងរងរបួស០៩នាក់ត្រូវបាននគរបាលចុះអន្តរាគមន៍ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧។
នៅវេលាម៉ោង ៣:៥០ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានករណីខាងលើនៅបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ (២៥៩ ២៦០) ចំណុចមុខផ្ទះឈ្មោះ ឡឹ ធី ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។




