ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ដែលរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ដែលរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ។

ជនសុីវិលទាំងបីនាក់នេះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

Leave a Reply

Your email address will not be published. Required fields are marked *