(ខេត្តក្រចេះ)៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តក្រចេះអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលេីកទិសដៅអនុវត្តបន្តបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារនាឱកាសនេះបានប្រព្រឹត្តទៅនៅសាលប្រជុំកាំពីនៃសាលាខេត្តក្រចេះ នាព្រឹកថ្ងៃ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោក-លោកស្រីជាអភិបាលរង នៃគណៈអភិបាលខេត្តរួមនិងមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំងបីប្រភេទព្រមទាំងលោក-លោកស្រីជាអភិបាល អភិបាលរងស្រុក-ក្រុងទាំង៧ និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តរួមនិងលោក-លោកស្រីនាយក នាយរង និងព្រមទាំងប្រធាន អនុប្រធានការិយាល័យក្នុងរដ្ឋបាលខេត្តជាច្រេីនរូប។
កិច្ចប្រជុំនាឱកាសនេះមានរបៀបវារៈដូចចាងក្រោម៖
១.សេចក្តីរាយការណ៍ សង្ខេបពីរដ្ឋបាលក្រុង- ស្រុក និងមន្ទីរអង្គភាពនានា។
២. សភាពការណ៍ សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្តក្រចេះក្នុងនោះមាន៖
– ជំរុញការត្រួតពិនិត្យពីការលក់ដូរផលិតផល ឱសថ ដែលមានខូចគុណភាពហេីយនិងឱសថក្លែងក្លាយក្នុងការប្រេីប្រាស់របស់ប្រជាពលរដ្ឋដែលត្រូវតែលុបបំបាត់។
– ការត្រៀមរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងត្រូវណែនាំពីតម្លៃម្ហូបអាហារនៅតាមតំបន់រមណីដ្ឋាននានា ដេីម្បីសម្រាប់ការទទួលស្គាល់ និងចំណាប់អារម្មណ៍មានភាពទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកំសាន្តនៅក្នុងតំបន់នានានៃខេត្តក្រចេះ របស់យេីង។
៣. ការងារ សន្តិសុខ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈក្នុងនោះមាន ៖
– ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាទីប្រជុំជន ក្រុង-ស្រុកឱ្យបានជាប់ជាប្រចាំហេីយនឹងត្រៀមបង្ការពីពន្លត់អគ្គីភ័យនាពេលរដូវរំហេីយ និងរដូវក្តៅខាងមុខ។
– ត្រូវអនុវត្តបានជាប្រចាំស្តីពីការបង្ក្រាប បទល្មេីសគ្រៀងញៀន ក្មេងទំនេីង និងល្បែងសុីសងគ្រប់ប្រភេទដែលមានតាមប្រព័ន្ធអនឡាញ។
៤. បញ្ហាផ្សេងៗដែលកេីតមាន៖
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគបាលខេត្តក្រចេះក៏បានជម្រាបជូនដល់លោក-លោកស្រីដែលជាអភិបាលក្រុង-ស្រុកទាំង៧ មេត្តាជួយផ្សព្វផ្សាយជូនដល់សាលាឃុំ-សង្កាត់ជុំវិញស្រុក-ក្រុង ស្តីពីការចុះអត្តសញ្ជាតិជូនជនបរទេសដោយផ្ទុយពីនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា(និយាយរួមគឺមិនត្រូវអនុញ្ញាតបានឡេីយ)។
លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុនណ្ណា បានបន្តទៀតថា ការអនុញ្ញាត្ត និងចូលជាសញ្ជាតិខ្មែរពិតប្រាកដមែនគឺមានតែព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែមួយព្រះអង្គ នៅព្រះរាជាណាចក្រកម្ពុជា ដែលអាចអនុញ្ញាតបាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តបានក្រេីនរំលឹកដល់សមត្ថកិច្ចទាំងអស់ត្រូវតែបន្តទប់ស្កាត់ស្តីពីការចែកចាយគ្រឿងញៀន ការបង្ក្រាបក្មេងទំនេីង និងបង្កេីនភាពចាំបាច់ រុករក ទប់ស្កាត់ពីការឆបោក នៅតាមប្រព័ន្ធអនឡាញដែលមានកន្លងមក។
ជាទីបញ្ចប់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក-លោកស្រីជាអភិបាលរង នៃគគណៈអភិបាលខេត្ត និងលោក-លោកស្រីមេ បញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងទាំងបីព្រមទាំងលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត សូមមានសុខភាពល្អ និងខិតខំអនុវត្តការងារ សម្រេចបានជោគជ័យបន្តបន្ទាប់ទៀតប្រកបដោយមោទនភាព៕












