បើកភ្នែកឃើញតែរឿងល្បែងរីកដូចផ្សិតតែមន្ត្រីមើលមិនឃើញមែនទេ សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌ និងលោកមេប៉ុស្តិ៍ជួយមើលទីតាំងល្បែងមួយកន្លែងនេះផងទាន ប្រជាពលរដ្ឋបានរាយការណ៍ និងផ្តល់រូបភាពមកអង្គភាពសារព័ត៌មានយើងខ្ញុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានឱ្យដឹងថា មានទីតាំងល្បែងស៊ីសងរួមមានមាន់ជល់តាមប្រព័ន្ធអនឡាញ និងល្បែងឆ្នោតឡូតូគ្រប់ប្រភេទកំពុងបើកដំណើរការនៅក្នុងផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងពោ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឯណាទៅភូមិ-ឃុំមានសុវត្ថិភាព ៧ ចំណុចរបស់រាជរដ្ឋាភិបាល។
