អាជ្ញាធរក្រុងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះអប់រំណែនាំនិងហាមដល់អាជីវករដែលលក់ដូរនូវផលិតផលនាំប្រទេសថៃលក់នៅទីផ្សារជាដាច់ខាត

(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ អភិបាលក្រុងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានមន្ទីរពាណិជ្ជកម្ម មន្ត្រីក.ប.ប ចៅសង្កាត់ប៉ៃលិន នគរបាលក្រុង និងប៉ុស្តិ៍ប៉ៃលិនបានបន្តចុះពិនិត្យ និងណែនាំបន្ថែមទៀតមិនឱ្យអាជីវករដាក់លក់ផលិតផលថៃលក់នៅលើទីផ្សារនេះឡើយ។

លោក លី សុងហ៊ី បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរក្រុង និងអង្គភាពពាក់ព័ន្ធបានចុះត្រួតពិនិត្យគ្រប់ទីតាំងលក់ដូររួមមាន គ្រឿងទេស បន្លែ ត្រី សាច់ ផ្លែឈើ គ្រឿងសម្អាងការ គ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ សាប៊ូ គ្រឿងក្រអូបជាដើម។ល។

រដ្ឋបាលក្រុងប៉ៃលិនបានពិនិត្យឃើញថា ពិតជាមានរបស់ទាំងនោះសរាចរលើទីផ្សារប្រាកដមែនតែមិនមានច្រើននោះទេ ឥវ៉ាន់ ១០០មុខ មានប្រហែល ១មុខទៅ ៥មុខ គិតជាភាគរយប្រមាណ ១ទៅ៥%ភាគរយប៉ុណ្ណោះ គឺសល់តិចតួចបំផុតហើយឥវ៉ាន់ទាំងនេះជាឥវ៉ាន់ចាស់ដែលមានដឺឡេផលិតឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ និងអាចហួសកាលបរិច្ឆេទប្រើប្រាស់នៅចុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទៅតាមមុខទំនិញដែលបងប្អូនអាជីវករដាក់តាំងលក់។

វិធានការណ៍ដែលអាជ្ញាធរបានណែនាំឱ្យបងប្អូនបញ្ឈប់ការតាំងលក់ទំនិញទាំងនេះនៅលើទីផ្សារបន្តទៀតឱ្យបាន១០០ភាគរយ គឺបញ្ឈប់ការតាំងលក់ទំនិញថៃ ១០០ភាគរយតែម្តង។

ជាមួយគ្នានេះដែរ អាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវកររាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច គណៈកម្មការផ្សារ ករណីមានការលបលួយដឹកនាំទំនិញខុសច្បាស់មកសរាចរលើទីផ្សារនេះ និងរកមុខអ្នកនាំចូលទំនិញទាំងនេាះយកមកអនុវត្តច្បាប់ជាធរមាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *