មីយ៉ាន់ម៉ាបិទព្រំដែនជាមួយថៃ មិនឱ្យមានការនាំចូល រថយន្តដឹកទំនិញថៃប្រមាណ៥០០គ្រឿងកកស្ទះពេញព្រំដែន

 

(មីយ៉ាវ៉ាឌី)៖ រថយន្តដឹកទំនិញប្រមាណ ៥០០គ្រឿង ដែលផ្ទុកទៅដោយទំនិញថៃកំពុងកកស្ទះនៅត្រើយខាងថៃនៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងរដ្ឋការ៉ែនជាមួយប្រទេសថៃបន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាបានចេញបម្រាមលើការនាំចូលទំនិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Burma News International។

ចាប់តាំងពីថ្ងៃទី៥ ខែសីហាមក រថយន្តទាំងនោះបានជាប់គាំងនៅទីក្រុង Mae Sot។ ក្រុមអាជីវករបានឱ្យដឹងថា ការបិទច្រកនេះមានរយៈពេលជាងពីរសប្តាហ៍រួចហើយ ដោយជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីមីយ៉ាន់ម៉ាមួយចំនួនហើយរបបសឹកក៏បានចេញបម្រាមលើទំនិញចំនួន ៣៥ប្រភេទផងដែរ។

ទោះជាយ៉ាងណា ការនាំចេញទំនិញកសិផលពីមីយ៉ាន់ម៉ាមកកាន់ថៃនៅតែដំណើរការជាធម្មតា។ ផ្ទុយទៅវិញ អាជីវករបានបញ្ជាក់ថា ទំនិញថៃណាមួយដែលព្យាយាមចូលទៅក្នុងមីយ៉ាន់ម៉ា មិនថាតាមច្រកផ្លូវការ ឬច្រករបៀងកំពុងប្រឈមនឹងការរឹបអូសដោយរបបសឹកដែលធ្វើឱ្យគ្មាននរណាហ៊ានដំណើរការដឹកជញ្ជូនទៀតឡើយ។

គួរបញ្ជាក់ថា ចំណាត់ការនេះកំពុងបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអាជីវករដែលត្រូវចំណាយលើជួលឃ្លាំង និងប្រាក់ខែអ្នកបើកបរទាំងដែលគ្មានប្រតិបត្តិការ។ មិនត្រឹមតែប៉ុណ្ណោះ ទំនិញដែលបានឆ្លងទៅដល់មីយ៉ាន់ម៉ារួចហើយក៏កំពុងជាប់គាំងនៅទីនោះដោយមិនអាចដឹកជញ្ជូនបន្តចូលក្នុងប្រទេសបានឡើយ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *