ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលអំណោយពីលោកជំទាវ ស ពៅ និងក្រុមការងារនៃក្រុមអ្នកម្តាយមនុស្សធម៌

 

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគរបស់ក្រុមអ្នកម្តាយមនុស្សធម៌ពីលោកជំទាវ ស ពៅ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងក្រុមការងារសម្រាប់ជួយឧបត្ថម្ភដល់សមរភូមិជួរមុខ និងជនភៀសសឹកនៅទីស្តីការក្រសួងមហាផ្ទៃ។

អំណោយរបស់ក្រុមអ្នកម្តាយមនុស្សធម៌ដែលបានប្រគល់ជូនក្រសួងមហាផ្ទៃរួមមាន៖ ថវិកាចំនួន ៦៤លានរៀល មីចំនួន ៣០០កេស ត្រីខកំប៉ុងចំនួន ១០០កេស ភេសជ្ជៈចំនួន ៥០កេស នំចំនួន ១០០កេស បាយក្តាំងចំនួន ២០០កញ្ចប់ និងអំបុកលីងលាយសាច់ជ្រូកបង្គារក្រៀមចំនួន ១៤១០ថង់។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រុមអ្នកម្តាយមនុស្សធម៌ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *