ឯកឧត្តម ឧកញ៉ា ជឹម សុខ ផ្ដល់ជំនួយគាំទ្រសមរភូមិជួរមុខដល់រដ្ឋបាលខេត្តព្រៃវែង

 

(ខេត្តព្រៃវែង)៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថា មានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការជាច្រើនគ្រប់បណ្តារាជធានី-ខេត្តបានបរិច្ចាគធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទ័ពជួរមុខរបស់យើង។

នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធាន សភាពាណិជ្ជកម្មខេត្តព្រៃវែងរួមនិងលោក ជឹម រតនៈ អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក បានចូលមូលនីធិ សម្រាប់គាំទ្រសមរភូមិមុខ នៅសាលាខេត្តព្រៃវែងមានដូចជា៖

-ថវិកា 10លានរៀល

-អង្ករ 2តោន

-មីខ្លាឃ្មុំ 100 កេះ

-ទឹកសុទ្ធ 100 កេះ

-ត្រីងាត 50kg

-ប្រហុក 50kg

គួរបញ្ជាក់ថា នេះជាធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលនេះដោយការជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ទាំងផ្លូវច្បាប់​ ការទូត និងយោធាដើម្បីការពារទឹកដីពីកងទ័ពថៃឈ្លានពានប្រកបដោយជោគជ័យ៕

 

Leave a Reply

Your email address will not be published. Required fields are marked *