រដ្ឋបាលស្រុកស្វាយអន្ទរដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រលាញ់សន្តិភាព” (Cambodia Love Peace) និងបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព 

 

(ព្រៃវែង)៖ ព្រឹកថ្ងៃច័ន្ទ ទី១១ ខែសីហាឆ្នាំ២០២៥ រដ្ឋបាលស្រុកស្វាយអន្ទររៀបចំដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រលាញ់សន្តិភាព” (Cambodia Love Peace) និងបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពដើម្បីបុព្វហេតុការពារបូរណភាពទឹកដីដោយមានការនិមន្ត-អញ្ចើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសរុបប្រមាណ ៩០២៨អង្គ/នាក់។

ការដង្ហែក្បួននេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិជាពិសេសបង្ហាញពីឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។

មន្រ្តីសង្ឃជាន់ខ្ពស់ស្រុកស្វាយអន្ទរបានមានសង្ឃដីការថា ធម្មយាត្រាដើម្បីសន្តិភាពដែលរៀបចំដោយគណៈសង្ឃ និងរដ្ឋបាលស្រុកស្វាយអន្ទរបានចាប់ផ្តើមចេញដំណើរពីរវត្តពោធិដ្ឋាន(វត្តថ្លាវ) ដើម្បីឆ្ពោះទៅកាន់រង្វង់មូលស្រុកស្វាយអន្ទរក្នុងគោលបំណងធំៗចំនួន -សុំបិណ្ឌបាត្រឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ)។

-សុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលត្រូវចាប់ជាចំណាប់ខ្មាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា។

-សុំបិណ្ឌបាត្រឱ្យរាជរដ្ឋាភិបាលនៃប្រទេសទាំងពីររក្សាសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរជានិរន្តន៍៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *