អភិបាលរងខេត្តត្បូងឃ្មុំដឹកនាំយុទ្ធនាការដាំដើមឈើដើម្បីអភិរក្សបរិស្ថាន និងកសាងអនាគតបៃតង

(ត្បូងឃ្មុំ)៖ ឯកឧត្តម មៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំបានដឹកនាំយុទ្ធនាការដាំដើមឈើដ៏ធំមួយនាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហាឆ្នាំ២០២៥ ការដាំដើមឈើនេះមានសំខាន់មួយឆ្ពោះទៅកាន់ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍន៍សង្គមប្រកប ដោយចីរភាព។

យុទ្ធនាការនេះមានការចូលរួមពីសំណាក់ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងប្រធានស.ស.យ.កស្រុក មន្ត្រីរាជការ សមាជិក ស.ស.យ.ក. សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់នៅស្រុកត្បូងឃ្មុំ និងឃុំជប់។ ដើមឈើជាច្រើនប្រភេទត្រូវបានដាំនៅតាមទីតាំងផ្សេងៗគ្នាដូចជានៅតាមដងផ្លូវ, ទីធ្លាសាធារណៈ និងក្នុងបរិវេណសាលាឃុំនានា។

 

 

Leave a Reply

Your email address will not be published. Required fields are marked *