ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបញ្ចុះបឋមសិលា សាងសង់មត្តេយ្យស្តង់ដាក្នុងសាលាបឋមសិក្សាសឿ យ៉ាត ពោធិ៍ជ្រៃ ចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ក្នុងស្រុកស្វាយអន្ទរ 

 

(ព្រៃវែង)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់ អគារមតេ្តយ្យសិក្សាស្តង់ដា(គម្រោងអគារទី២) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជានេះមានចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ ដែលមាន បណ្តោយ ៣២ ម៉ែត ទទឹង ១១,២ម៉ែត កំពស់ ៤,១ម៉ែត។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសាខាកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខាខេត្ត ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា លោក ប៉ិច សុង ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្វាយអន្ទរ មន្ត្រីប្រចាំការអនុសាខា ក្រុមកាកបាទក្រហមឃុំ គណៈកម្មការសាលា នាយក លោកគ្រូ-អ្នកគ្រូសាលាបឋមសិក្សាសឿ យ៉ាត ពោធិ៍ជ្រៃ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ ក្រុមម៉ៅការសំណង់​ និងសិស្សានុសិស្សសរុបអ្នកចូលរួមចំនួន ២៣០នាក់ ស្រី ១៣០នាក់។

ចំពោះពិធីបញ្ចុះបឋមសិលា សាងសង់អគារមតេ្តយ្យសិក្សាស្តង់ដា (គម្រោងអគារទី២) ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាគឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយ និងកីឡា ការអប់រំសុខភាព និងភាពជាពលរដ្ឋពេញលេញ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *