ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់សពព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់សពព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅគេហដ្នាន នៃសពស្ថិតនៅ ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយលោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ព្រិន្ទបាលទោ ឆៃ រ័ត្ន សូមឱ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *