រដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់តែ​កូនប្រុសមាសម្ដាយបែរជាគំរាមម្ដា​យដោយអាវុធឱ្យលក់កេរដេី​ម្បី​ចាយទៅ​វិញ

 

​(កំពង់ស្ពឺ)៖​ ហិង្សាក្នុងគ្រួ​សារកូន​ប្រុសប្រេីអាវុធកែច្នៃគំរាមបាញ់ទៅ​លេីម្តាយបេីសិនម្ដាយមិន​ព្រមលក់កេរអាករណ៍យកមកឱ្យខ្លួនចាយវាយនោះទេ​ ករណីប្រើអាវុធកែច្នៃគំរាមទៅលេីម្ដាយ​ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី​លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការន​គរបា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ​ ក្រោយទទួ​លបានការស្នេីសុំអន្ដរាគមន៍ពី​ប្រជាព​លរដ្ឋ​ វេលាម៉ោង​ ២០:១០នាទី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កេីតហេតុ​នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ​ លោកវរសេនី​យ៍ឯក​ ខឹម​ សាម៉ុន​ អធិ​ការ​នគរបាលស្រុកសាមគ្គីមុនីជ័យ​បានបញ្ជាឱ្យកម្លាំងចុះអន្ដរាគមន៍ភ្លាមៗ​ ដែលករណីខាងលេី​ជនសង្ស័យជាកូនគំរាមបាញ់ស​ម្លាប់ម្តាយ​ ជនសង្ស័យ​ ឈ្មោះ សៀ ផល្លីន ភេទប្រុស អាយុ៣៥ឆ្នាំ​ រស់នៅភូមិឃុំខាងលើ​ ។

តាមការបញ្ជាក់គឺមូលហេតុមកពីម្ដាយមិនព្រមលក់ដីកេរដូនតាឱ្យខ្លួនចាយវាយហ្នឹងគេ​ទេីបខឹងបានយកកាំភ្លើងខ្យល់កែច្នៃប្រើហ្គាសទៅគំ​រាមបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួនតែម្ដង​ មុខសញ្ញានេះជាជនប្រេីប្រាស់សារធាតុញៀន និងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿ​ងញៀនមួយលេីក ពីរលេីករួចផងដែរតែលទ្ធផលមិនថមថយមកវិញបានមួយរយៈក៏នៅបង្កហិង្សាដដែល។

សមត្ថកិច្ចបានដកហូតវត្ថុតាងកាំភ្លើ​ង​កែច្នៃចំនួន១ដេីម​ (ប្រើហ្គាស) និងដែ​កស្រួចមួយ​ បច្ចុប្បន្នជនសង្ស័យត្រូវបានឃា​ត់ខ្លួនបញ្ជូនមកអធិកា​រដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីសាក​សួរបំពេញនីតិវិធីកសាងសំណុំរឿងចាត់ការតាម​ច្បាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *