ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួលដេីមកនៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរៈកងទ័ពពលី

ក្នុង​ដំណើរ​តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន​ ម៉ាណែត​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងសមរភូមិមុខដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ​ និងបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគ្រួសារសពដោយផ្ទាល់ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់សពនាព្រឹក​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​នៅស្រុក​ក្រូច​ឆ្មារ​ ខេត្ដ​ត្បូងឃ្មុំ​។

សូមបញ្ជាក់​ថា​ ការពលីកម្មរបស់វីរយុទ្ធជន ឆៃ រ័ត្ន នឹងត្រូវបានជាចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប​នូវស្មារតីស្នេហាជាតិដ៏មោះមុតរបស់វីរយុទ្ធជនជួរមុខរបស់យើង និងសូមវិញ្ញាណក្ខន្ធរបស់វីរជនគ្រប់រូបដែលបានពលីទៅកាន់សុគតិភព។

 

Leave a Reply

Your email address will not be published. Required fields are marked *