ឯកឧត្ដម​ ម៉ៅ​ ឌុង​ នាំ​យកថវិកា​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ជូន​គ្រួសារ​សព​វីរៈកងទ័ព​ដែលបានពលី

ក្នុង​នាម​តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម​ ម៉ៅ ឌុង​ ប្រធាន​ សសយក​ ខេត្ត​ត្បូងឃ្មុំ​ បាននាំយកនូវថវិកាឧបត្ថម្ភរបស់​ ស.ស.យ.ក និងធនាគារវឌ្ឍន:ឧបត្ថម្ភដល់គ្រួសារយោធិនពលីជួរមុខទៅដល់គេហដ្ឋានសព​លោកវរសេនីយ៍ឯក អ៊ុន វណ្ណា​ ចំនួន ៤ ០០០ ០០០រៀល និងថវិកាធនាគារវឌ្ឍន:ចំនួន ២ ០០០ ០០០រៀល​ ស្ថិតនៅភូមិបុរីតេជោ ឃុំដារ ស្រុកមេមត់ និង​គ្រួសារ​សព​ លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ចំនួន ៤ ០០០ ០០០រៀល និងថវិកាធនាគារវឌ្ឍន:ចំនួន ២ ០០០ ០០០រៀល​ ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *