សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ»

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ» នៅមាត់ទន្លេវ៉ៃគោ ទំនប់តាណេង ច្រាំងតាបុល ក្រុងស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ការសាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ» មានគោលបំណងរំលឹក និងអភិរក្សរឿងរ៉ាវប្រវត្តិសាស្ត្រ និងរឿងព្រេងប្រជាប្រិយដែលបានបន្សល់ទុកពីបុរាណកាល ពាក់ព័ន្ធនឹងវីរភាពរបស់មេទ័ពសំរឹទ្ធ និងប្រវត្តិនៃទឹកដីខេត្តស្វាយរៀង។

 

Leave a Reply

Your email address will not be published. Required fields are marked *