ទីបំផុត​! នគរបាលខេត្តសៀមរាបបានកោះហៅក្មេងស្រីដែលបានបោះពាក្យសម្ដីដៀលគេដៀលឯងពាសពេញខេត្តសៀមរាបហើយ

 

(ខេត្តសៀមរាប)៖ នៅទីបំផុត កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានកោះហៅក្មេងស្រីដែលប្រើពាក្យសម្ដី ដៀលអ្នកខេត្តសៀមរាបថា នឹងជាន់ផ្អៀង គ្មានអ្នកណាគេហ៊ានប៉ះពីព្រោះថាខ្លួនតូចខ្សែធំ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងជំនាញនគរបាលយើងបានកោះហៅក្មេងស្រីម្នាក់នឹងមកហើយ បន្ថែមពេលនេះទៅទៀតកម្លាំងជំនាញយើងកំពុងធ្វើការសិន​ ។

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋ និងមហាជនទូទាំងខេត្តសៀមរាប និងមហាជនទូទាំងប្រទេសបានទទូចសំណូមពរទៅកាន់មន្ត្រីជំនាញអនុវត្តច្បាប់ មេត្តាកុំលើកលែងឱ្យសោះចំពោះក្មេងស្រីខ្លួនតូចសំដីថ្លោះដែលប្រើពាក្យសម្ដីមាក់ងាយដៀលអ្នកខេត្តសៀមរាបថានឹងជាន់ផ្អៀងគ្មានអ្នកណាគេហ៊ានប៉ះពីព្រោះខ្លួនតូចខ្សែធំ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *