(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦កន្លងទៅ រដ្ឋបាលខេត្តប៉ៃលិនបានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួនក្រោមធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក ប្រធាន-អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្តព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន ។
លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានក្រើនរំលឹកដល់អស់លោកលោកស្រីដែលជាប្រធានមន្ទីរជុំវិញខេត្តទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរឡើង ដើម្បីចូលរួមបម្រើតម្រូវការដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលានិងតម្លាភាព។
លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលខេត្តបានបញ្ជាក់ថា ត្រូវឱ្យសហការគ្នាជាធ្លុងតែមួយដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាគំរូល្អធ្វើឱ្យប្រជាពលរដ្ឋជឿជាក់ និងទំនុកចិត្តលើការដឹកនាំរបស់ខ្លួន៕










