(បាត់ដំបង)៖ នាព្រឹកថ្ងៃច័ន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធដើម្បីសំដៅពង្រឹងប្រសិទ្ឋភាពស្ថាប័នក្នុងការគ្រប់គ្រងហិរញ្ញវត្ថុការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបញ្ជីបុគ្គលិកព្រមទាំងបញ្ហាដទៃទៀត។
សូមបញ្ជាក់ថា: ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ និងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សមាសភាពអ្នកចូលរួមក្នុងពិធីនេះមានអស់លោកជាប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង-ស្រុក និងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។









