ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសងសមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) ស្រុកព្រះស្តេច 

 

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែងព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បញ្ចុះបឋមសិលាសាងសង់សមិទ្ធផលនានា នៅវត្តសិរីសារពេជ្ញ (តាគោក) មានគម្រោងសាងសងកុដិសម្រាប់ព្រះសង្ឃស្នាក់នៅ ខ្នាតទទឹង ១០ម៉ែត្រ បណ្តោយ ៧៧ ម៉ែត្រ និងគម្រោងសាងសង់ ហោព្រៃ ទទឹង ៧ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ដើម្បីកសាងទុក្ខតម្កល់ក្នុងព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍រួមដល់ពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តក៏បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្របានដើរទៅមុខជាបន្តបន្ទាប់ជាក់ស្ដែងដូចនៅក្នុងវត្តសិរីសារពេជ្ញ (តាគោក)នេះបានកសាងនូវសមិទ្ធផលថ្មីៗជាច្រើនរីកដុះដាលនៅក្នុងព្រះពុទ្ធសាសនាដែលធ្វើឱ្យវត្តអារាមមួយនេះបានបំពេញនៅសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងធ្វើឱ្យប្រជាពុទ្ធបរិស័ទងាយស្រួលក្នុងការធ្វើបុណ្យទាន ភាវនាធម៌ សមាទានសីលដែលជាប្រយោជន៍ក្នុងការលើកកម្ពស់គុណតម្លៃនៃព្រះពុទ្ធសាសនាក៏ដូចជាការធ្វើឱ្យពុទ្ធបរិស័ទ បានបំពេញនូវបុណ្យកុសលរបស់ខ្លួននោះផងដែរ។

ឯកឧត្ដមអភិបាលខេត្តក៏បានមានប្រសាសន៍បន្ថែមទៀតថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ សុជីវធម៌ អប់រំកាយចិត្តមនុស្សឱ្យប្រព្រឹត្តតែអំពើល្អជាឆ្ងាយអំពីអំពើអកុសលទាំងពួងហើយវត្តអារាមក៏ជាទីកន្លែងមួយសម្រាប់ជាការស្នាក់អាស្រ័យដល់សិស្សានុសិស្សដែលមកពីទីឆ្ងាយស្នាក់អាស្រ័យនៅវត្តដើម្បីបន្តការសិក្សារៀនសូត្រនោះផងដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *