ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បើកកិច្ចប្រជុំសាមញ្ញនៅខេត្តប៉ៃលិន

 

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា–ថៃ (RBC) បានរៀបចំកិច្ចប្រជុំសាមញ្ញមួយនៅខេត្តប៉ៃលិន។ កិច្ចប្រជុំនេះធ្វើឡើងរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងការពារព្រំដែនចន្ទបុរី–ត្រាតនៃព្រះរាជាណាចក្រថៃដើម្បីពិភាក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារព្រំដែន។

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ ខណៈដែលគណៈប្រតិភូថៃដឹកនាំដោយលោកវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ នាយសេនាធិការទីបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតប្រធានក្រុមលេខាភាគីថៃ។

នៅក្នុងកិច្ចប្រជុំនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំង២ ជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ល្អនៅតាមខ្សែបន្ទាត់ព្រំដែន និងការដោះស្រាយបញ្ហាផ្សេងៗរួមគ្នាដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះនឹងបន្តនៅថ្ងៃទី២៥ សីហា ទៀតនៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន៕

 

Leave a Reply

Your email address will not be published. Required fields are marked *