រថយន្ត និងម៉ូតូ ១៧គ្រឿង កែច្នៃបំពង់ស៊ីម៊ាំងបង្កសម្លេងរំខានដល់ពលរដ្ឋត្រូវបានអាវុធហត្ថរាជធានីភ្នំពេញនាំយកទៅអប់រំ

 

វេលាម៉ោង១៨:០០នាទី ដល់ម៉ោង២២:៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញបានធ្វើការឃាត់ម៉ូតូចំនួន ១៤គ្រឿង និងរថយន្តចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសបង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។

កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញបាននាំយកម្ចាស់រថយន្ត និងម៉ូតូទៅអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ-រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណ:ជនតទៅទៀតព្រមទាំងបានដកហូតរថយន្ត និងម៉ូតូរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរយៈពេល១ខែទេីបប្រគល់ឱ្យត្រលប់ទៅវិញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *