ដំណឹងបដិសេធ! 

 

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយដែលមានឈ្មោះ ( RathSreang ) ដោយបានយកឈ្មោះ និងរូបភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាតដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ឯកឧត្តមផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួនដែលមានឈ្មោះ ( Rath Sreang ) ហើយមានសញ្ញាធិកពណ៌ខៀវដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនីតិកតុក (TikTok) ណាមួយ ដែលមានឈ្មោះ និងរូបភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមិនមានសញ្ញាធិកពណ៌ខៀវ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រការណាមួយឱ្យសោះហើយសូមឱ្យជនដែលបានយកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅបង្កើតគណនីតិកតុក (TikTok) ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយ សូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់បើមិនដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន។ សូមអរគុណ!

គណនីTikTokផ្លូវការ : https://www.tiktok.com/@rathsreang?_t=ZS-8zRUvCwu91G&_r=1

 

Leave a Reply

Your email address will not be published. Required fields are marked *