(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោយអ្នកសារព័ត៌មានយើងសម្ភាសន៍ និងរាយការណ៍ជូនដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានហើយឃើញថាល្បែងស៊ីសងកើតឡើងជាច្រើនកន្លែងនៅបន្តដដែលសមត្ថកិច្ចអសមត្ថភាពក្នុងការទប់ស្កាត់ ឬគ្មានសមត្ថភាពទេទើបមិនហ៊ានបង្ក្រាប។ ដឹងទេថាល្បែងស៊ីសងទាំងនេះ ជាប្រភពមេរោគបង្កអសន្តិសុខដល់សង្គម និងមនុស្សជាតិនាំវឹកវរ។ ហេតុអ្វីបានជាក្រុមញៀនល្បែងទាំងនេះ មិនខ្លាចញញើតនឹងសំណាញ់ច្បាប់ទេឬ ជាពិសេសសមត្ថកិច្ចក្នុងមូលដ្ឋាននេះតែម្តងដែលស៊ីប្រាក់រដ្ឋបម្រើរាស្ត្រ អនុវត្តតាមគោលការណ៍ច្បាប់របស់រដ្ឋធម្មនុញ្ញដែលរដ្ឋសភាបានអនុម័តរួចថា ល្បែងស៊ីសងទាំងឡាយនេះហើយជាអ្នកបង្កអសន្តិសុខដល់សង្គមជាតិកើតឡើងជាច្រើនដូចជា ចោរលួច ចោរឆក់ ចោរប្លន់ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។
រួមនិងបទល្មើសគ្រប់រូបភាពថែមទៀត នេះហើយជាការបង្កភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះផងដែរ។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងតាមអនឡាញមិនតិចក្រោមដប់កន្លែងនោះទេ លេងបង្កប់តាមរោងកាហ្វេ តារាងបាល់ទះ ចាក់ផ្ទាល់តាម ទូរទស្សន៍ លេបថប និងតាមទូរស័ព្ទដៃ សើចសប្បាយយ៉ាងកងរំពង ដោយមិនខ្វល់ដល់អ្នកជិតខាងជាពិសេសលោកមេប៉ុស្តិ៍ មេសរជ្រៃ និងលោកអធិការនគរបាលស្រុកស្ទឹងត្រង់ដែលទីតាំងខាងលើស្ថិតនៅចំណុចផ្សារស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នេះបើតាមលោកថេ វ៉ា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ស្រុកស្ទឹងត្រងបានបញ្ចាក់ថា ដោយតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តកំពង់ចាម បញ្ជាឱ្យលោកដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល មេសរជ្រៃ ចុះបង្ក្រាបតែល្បែងស៊ីសងខាងលើតែរហូតមកដល់ថ្ងៃទី៦-៧ ខែធ្នូ នេះក្រោយមកហេតុអ្វីនៅតែលេងដដែល? ចំណែកលោកមេប៉ុស្តិ៍មេសរជ្រៃ វេន វ៉ាន់ បានត្រឹមឆ្លើយឱ្យរួចពីមាត់តែប៉ុណ្ណោះថា ចាំលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបហើយពុំមានប្រតិកម្មអ្វីសោះមិនខុសអីពីការចាក់មេក្រូ ឱ្យគោស្តាប់ ឱ្យទូរស័ព្ទទៅស្វានិយាយនោះឡើយ។
បើសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ មិនបំពេញតួនាទីភារកិច្ចខ្លួនដែលថ្នាក់លើបានប្រគល់ជូន។ តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៀតទៅលើសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ថ្នាក់ក្រោមជាតិបានទៀតទៅបើសូម្បីតែល្បែងស៊ីសងតាមអនឡាញទប់ស្កាត់បង្ក្រាបមិនបានផងនោះទើបពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយមើលទៅទើបអ្នកសារព័ត៌មានយើងរាយការណ៍ហើយបានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះថាហើយតែមិនអនុវត្ត។







