ឯកឧត្តម អ៊ុន ចាន់ដា បញ្ជូនតំណាងចុះសួរសុខទុក្ខ និងនាំអោយផ្តល់ជូនគ្រួសារភៀសសឹក និងគ្រួសារកងទ័ព ៤៨គ្រួសារ នៅស្រុកស្ទឹងត្រង់

 

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធបានអញ្ជើញចុះសួរសុខទុក្ខនិងនាំអំណោយផ្ដល់ជូនគ្រួសារភៀសសឹក និងគ្រួសារកងទ័ពជួរមុខក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះផងដែរក៏មានការចូលរួមពីលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ លោក សុខ លឹមហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមកោះស្នា លោក-លោកស្រីអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ពចំនួន ៤៨គ្រួសារក្នុងនោះគ្រួសារកងទ័ពចំនួន ៤គ្រួសារ។

ក្នុងពិធីនេះដែរ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានពាំនាំយកអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវផ្ដល់ជូនបងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ពចំនួន ៤៨គ្រួសារ  ដោយមួយគ្រួសារៗទទួលបាន៖

អង្ករ២០គីឡូក្រាម, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, មីមួយកេស និងថវិកាចំនួន ៥០,០០០ រៀល។ ដោយឡែកគ្រួសារកងទ័ពចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលថវិកា ១០០,០០០រៀល។ ជាមួយគ្នានោះ ព្រះតេជគុណវត្តទួលរការចូលរួមបច្ច័យ ៤៨០,០០០រៀលដល់គ្រួសារជនភៀសសឹក និងគ្រួសារវីរ:កងទ័ព និងចំណាយថវិកាការងារផ្សេងៗ ៨៥០,០០០ រៀល សរុបថវិកាចំណាយទាំងអស់ចំនួន ៨.៣៧០.០០០រៀល៕

 

Leave a Reply

Your email address will not be published. Required fields are marked *