នគរបាលសណ្តាប់ធ្នាប់ក្រុងសហការជាមួយអាជ្ញាធរក្រុងកំពង់ចាមចុះរៀបចំសណ្តាប់ធ្នាប់តាមផ្សារ និងដងផ្លូវនានាក្នុងក្រុងកំពង់ចាម

(កំពង់ចាម)៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចុះសហការជាមួយអាជ្ញាធរក្រុងកំពង់ចាមរៀបចំសណ្តប់ធ្នាប់តាមផ្សារ និងដងផ្លូវនានា ក្នុងក្រុងកំពង់ចាម។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសម្រេចបង្កើតក្រុមការងាររៀបចំសម្រាប់ធ្នាប់ និងសោភណ្ឌភាពក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រុមការងារនេះមានភារកិច្ចអនុវត្តដូចខាងក្រោម៖

– រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ធានាការប្រើប្រាស់ចិញ្ចើមផ្លូវឱ្យបានត្រឹមត្រូវ

– កាត់លះមែកឈើផ្នែកខាងក្រោមនៅតាមដងផ្លូវសាធារណៈ និងកាត់ដើមផ្កានៅតាមសួនច្បារឱ្យមានសោភណ្ឌភាព និងរបៀបរៀបរយ

– ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់លំនៅឋាន ភោជនីយដ្ឋាន អាហារដ្ឋាន និងម្ចាស់អាជីវកម្មនានាកំពុងប្រើប្រាស់ដីចំណីផ្លូវដែលគ្មានសណ្ដាប់ធ្នាប់រៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ

– រៀបចំសណ្តាប់ធ្នាប់ខ្សែភ្លើង ខ្សែកាបដែលកំពុងរាយប៉ាយលើបង្គោលអគ្គីសនី ដើមឈើតាមដងផ្លូវដើម្បីធានាបានសោភណ្ឌភាព និងសុវត្ថិភាព

– មន្ទីរ-អង្គភាពនីមួយៗរៀបចំតុបតែងតាមមន្ទីរ-អង្គភាពសាមីឱ្យមានសោភណ្ឌភាព និងរបៀបរៀបរយល្អ

– ណែនាំដល់អ្នកលក់ដូរនៅតាមមាត់ទន្លេ និងតាមផ្លូវសាធារណៈឱ្យចេះអនាម័យ ឬរកទីតាំងសមរម្យសម្រាប់លក់ដូរ

– រដ្ឋបាលក្រុងត្រូវចាត់ក្រុមអនាម័យក្រុងឱ្យធ្វើការសម្អាតនៅតាមមាត់ទន្លេ និងច្រាំងទន្លេក្នុងក្រុងកំពង់ចាមឈរលើមូលដ្ឋានទីក្រុងស្អាត ស្អាតទាំងសោភណ្ឌភាព អនាម័យ សណ្តាប់ធ្នាប់ល្អមានរបៀបរៀបរយល្អ

– រដ្ឋបាលក្រុងត្រូវរៀបចំស្លាក “ហាមចោលសំរាម” នៅតាមមាត់ទន្លេច្រាំងទន្លេ និងតាមទីសាធារណៈក្នុងក្រុងកំពង់ចាម។

 

Leave a Reply

Your email address will not be published. Required fields are marked *