គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាមបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីលោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្តជាសមាជិក-សមាជិកាព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាមបានថ្លែងអំណរគុណចំពោះលោក-លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈក្នុងការបំពេញកិច្ចការងារកន្លងមក។ ជាមួយនោះ លោកជំទាវក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀតដើម្បីយើងរួមគ្នាឈានទៅសម្រេចផែនការគ្រោងដូចមានចែងនៅក្នុងតួនាទីភារកិច្ចរបស់ គ.ក.ស.ក ជាបន្តបន្ទាប់ទៀត។

កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាមមានរបៀបវារៈសំខាន់ៗ ចំនួន៤គឺ៖

ទី១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី១៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។

ទី២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍សកម្មភាពប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤។

ទី៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង តារាងប្រៀបធៀបលទ្ធផលការងារជាមួយផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត អាណត្តិទី៤។

ទី៤. បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងសំរាប់កិច្ចប្រជុំសាមញ្ញលើកទី១៩៕

 

Leave a Reply

Your email address will not be published. Required fields are marked *