(រាជធានីភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន៨៨៨៨ លួចបើកបង្កប់ក្នុងហាងកាហ្វេដែលមានយីហោ រាជនីកាហ្វេ នៅតាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញកំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ និងសរាចរណែនាំរបស់សាលារាជធានីភ្នំពេញ និងផ្ទុយពីភូមិ-ឃុំមានសុវត្ថិភាព៧ចំណុចចេញដោយរាជរដ្ឋាភិបាលកម្ពុជា ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនមកក្រុមការងារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា មានល្បែងសុីសងខុសច្បាប់កំពុងតែបើកឱ្យក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគគ្រឹកគគ្រេង ពេលក្រុមការងារសារព័ត៌មានយើងខ្ញុំចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាកដមែនហើយក្រុមការងារព័ត៌មានយើងខ្ញុំបានផ្ដិតរូបភាពក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
បើយោងតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងសូមគាំទ្រសរាចររបស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងសុីសងហើយទីនោះនឹងកើតមានអំពើហិង្សាក្នុងគ្រូសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លា។
យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថា លោក ជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ និងលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវលោកនិងអនុវត្តយកបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឱ្យបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានក៏ទទូចស្នើសុំដល់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាអគ្គស្នងការរាជធានីភ្នំពេញសូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទានដោយសេចក្ដីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១។ សូមអរគុណ!





