លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាមួយលោកឪពុក សហការី និងសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាបានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃក្នុង “បិណ្ឌវេនទី៧” នេះ

សូមជូនមគ្គផលកុសលផលបុណ្យដែលនាងខ្ញុំបានសាងក្នុងថ្ងៃនេះ “បិណ្ឌវេនទី៧” នៅវត្តឧណ្ណាលោម ព្រឹកនេះជាមួយលោកឪពុក សហការី និងកូនៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរៈក្សត្រ បុព្វបុរសខ្មែរ ញាតិការទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរជាពិសេសព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នាៗ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

វត្តឧណ្ណាលោម, រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥

—លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *